ប្រើកម្មវិធីរុករក (Browser) ដើម្បីថតសកម្មភាពអេក្រង់

ជាទូទៅនៅពេលដែលនិយាយរកពីកម្មវិធីវិដេអូលើអេក្រង់ ភាគច្រើនប្រាកដជានឹកដល់កម្មវិធី Camtasia ជាដើម។ ប៉ុន្តែប្រហែលជាយើងមិនបានដឹងថា Browser ដែលប្រើរាល់ថ្ងៃដូចជា Chrome, Firefox អាចប្រើជាកម្មវិធីថតវិដេអូអេក្រង់កុំព្យូទ័រយើងបាន។

Numbus ជាកម្មវិធីបន្ថែម (Extension) សម្រាប់ Chrome, Firefox ដែលវាមានមុខងារពិសេសៗដូចជា៖
– ថតវិដេអូលើអេក្រង់បានគ្រប់កម្មវិធី
– ថតអេក្រង់ ហើយសរសេរ ឬគូសសម្គាល់
– ថតវិដេអូដោយប្រើកាមេរ៉ាមុខ (Webcam)

ដើម្បីដំឡើងវា
– សម្រាប់ Chrome ចូលទៅតាម https://chrome.google.com/webstore/detail/nimbus-screenshot-screen/bpconcjcammlapcogcnnelfmaeghhagj
– សម្រាប់ Firefox ចូលទៅតាម https://addons.mozilla.org/en-US/firefox/addon/nimbus-screenshot/

ខាងក្រោមជាវិដេអូបង្ហាញអំពីការប្រើប្រាស់

ចែករំលែកតាម
Avatar

About CHEAB Kunthea

ខ្ញុំបាទជៀប គន្ធា ជាវិស្វករឧស្សាហកម្មជំនាន់ទី១នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ខ្ញុំមិនចង់ទុកចំណេះដឹងរបស់ខ្ញុំនៅក្នុងខ្លួនខ្ញុំទេ ដូចនេះទើបនៅឆ្នាំ២០១៥ ខ្ញុំបានចាប់ផ្ដើមរៀនសរសរកូដដោយខ្លួនឯង។ ទីបំផុត ខ្ញុំអាចធ្វើកម្មវិធីរូបមន្ដគណិតវិទ្យាសម្រាប់អែនដ្រយ។ ខ្ញុំបានទទួលការផ្ដល់កម្លាំងចិត្តពីសំណាក់អ្នកប្រើប្រាស់ ដែលជាហេតុមួយនាំឲ្យខ្ញុំបន្ដបង្កើតកម្មវិធីសិក្សាជាច្រើនទៀត។ លំបាកម្នាក់ ដើម្បីស្រួលមនុស្សច្រើននាក់។

View all posts by CHEAB Kunthea →

Leave a Reply

Your email address will not be published. Required fields are marked *