ប្រើកម្មវិធីរុករក (Browser) ដើម្បីថតសកម្មភាពអេក្រង់

ជាទូទៅនៅពេលដែលនិយាយរកពីកម្មវិធីវិដេអូលើអេក្រង់ ភាគច្រើនប្រាកដជានឹកដល់កម្មវិធី Camtasia ជាដើម។ ប៉ុន្តែប្រហែលជាយើងមិនបានដឹងថា Browser ដែលប្រើរាល់ថ្ងៃដូចជា Chrome, Firefox អាចប្រើជាកម្មវិធីថតវិដេអូអេក្រង់កុំព្យូទ័រយើងបាន។

Numbus ជាកម្មវិធីបន្ថែម (Extension) សម្រាប់ Chrome, Firefox ដែលវាមានមុខងារពិសេសៗដូចជា៖
– ថតវិដេអូលើអេក្រង់បានគ្រប់កម្មវិធី
– ថតអេក្រង់ ហើយសរសេរ ឬគូសសម្គាល់
– ថតវិដេអូដោយប្រើកាមេរ៉ាមុខ (Webcam)

ដើម្បីដំឡើងវា
– សម្រាប់ Chrome ចូលទៅតាម https://chrome.google.com/webstore/detail/nimbus-screenshot-screen/bpconcjcammlapcogcnnelfmaeghhagj
– សម្រាប់ Firefox ចូលទៅតាម https://addons.mozilla.org/en-US/firefox/addon/nimbus-screenshot/

ខាងក្រោមជាវិដេអូបង្ហាញអំពីការប្រើប្រាស់

ចែករំលែកតាម

Leave a Comment