ប្រវត្តិនៃការសរសេរកម្មវិធីដំបូង

កាលពី​ឆ្នាំ២០១៥ ប្អូន​របស់ខ្ញុំ​ដែល​ទើប​ប្រឡង​ចប់​ទី១២ ពួក​បាន​មក​ស្នាក់នៅ​ជាមួយ​ខ្ញុំ​ដើម្បី​ត្រៀមប្រឡង​ចូលរៀន​នៅ​តិ​ចណូ។ ពេល​ធ្វើលំ​ហាត់ ពួក​គាត់​តែង​យក​សៀវភៅ​រូបមន្ត​គណិត​មក​បើក​មើល។ ខ្ញុំ​សង្កេតឃើញ​គាត់ ពិបាក​ក្នុង​ស្វែងរក​រូបមន្ត​ក្នុង​សៀវភៅ ពេលនោះ​ខ្ញុំ​បាន​ឯកសារ​រូបមន្ត​គណិត​ជា PDF (ស្នាដៃ​លោក លឹម ផល្គុន​) ខ្ញុំ​ក៏បាន​ផ្ញើ​ឱ្យ​គាត់​មក​មើល។ តែ​ការ​មើល PDF វា​ក៏​នៅតែ​លំបាក​មិន​ខុស​ជា​សៀវភៅ​ប៉ុន្មាន​ទេ។ ខ្ញុំ​ក៏​ចាប់ផ្ដើម​គិតថា ចុះបើ​រូបមន្ត​ទាំងអស់​យើង​ចងក្រង​ជា​កម្មវិធី​ទូរសព្ទ បើ​យើង​ចង់​ស្វែងរក​រូបមន្ត​ណាមួយ យើង​គ្រាន់តែ​ចុច​តាម​ថ្នាក់ បន្ទាប់​ស្វែងរក​មេរៀន​នៃ​រូបមន្ត​ជាការស្រេច ហើយ​លឿង​ទៀត។ គិត​ដូចនោះ​ហើយ​ខ្ញុំ​ក៏​សាកល្បង​រកមើល​កម្មវិធី​រូបមន្ត​គណិត​នៅ​លើ Play Store។ តែ​ជាអកុសល​មិន​មានកម្ម​វិធី​រូបមន្ត​គណិត​ជា​ភាសាខ្មែរ​នៅ​លើ Play Store ទេ។

ដោយមើលឃើញពីភាពខ្វះខាតនេះហើយ ទើបខ្ញុំចាប់ផ្ដើមរៀនធ្វើកម្មវិធីរូបមន្តគណិតវិទ្យានេះឡើង។ ដោយមិនចេះភាសាកម្មវិធីណាមួយសោះ រិតតែមិនដឹងថាដើម្បីបានកម្មវិធីដែលរាងជាមេរៀនហ្នឹង ក្នុងភាសាចាវ៉ា គេហៅអី? គេនឹងសរសេរយ៉ាងដូចម្ដេច? ខ្ញុំតែងស្វែងរកកម្មវិធីនៅលើ Play Store ដែលមានលក្ខណៈជាមេរៀន។ អ្វីដែលខ្ញុំចេះពេលនោះគឺការបំបែកកម្មវិធីអែនដ្រយ (Apk decompile) ព្រោះកាលអែនដ្រយជំនាន់២.៣ យើងត្រូវការជីកឫសដែនដ្រយ (Root) ដើម្បីយើងអាចដំឡើងពុម្ពអក្សរយូនីកូដខ្មែរបាន។ មួយវិញទៀត ដោយចង់ឃើញភាសាខ្មែរនៅលើកម្មវិធីទូរសព្ទ ខ្ញុំក៏រៀនបំបែកកម្មវិធីអែនដ្រយ ដើម្បីចួលទៅបកប្រែឃ្លា (String) ពីអង់គ្លេសទៅភាសាខ្មែរយើង។ 

ដោយចំណាយពេលជាង២ខែ ទីបំផុតខ្ញុំអាចធ្វើកម្មវិធីរូបមន្តគណិតវិទ្យាបានដោយប្រើ WebView ហើយទម្រង់កម្មវិធីខ្ញុំប្រើ jQuery UI ។ ខាងក្រោមនេះជាវីដេអូ បង្ហាញពីដំណើរការកម្មវិធីរូបមន្តគណិតវិទ្យា។

ចែករំលែកតាម

Leave a Comment