ខ្ញុំបាទឈ្មោះជៀប គន្ធា។ មានដើមកំណើតមកពីខេត្តកំពង់ធំ។ ខ្ញុំបានបញ្ចប់ការសិក្សាលើជំនាញទេពកោសល្យឧស្សាហកម្ម និងមេកានិក ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ពេលទំនេរ ខ្ញុំចូលចិត្តស្វែងរកអ្វីដែលថ្មីៗលើប្រព័ន្ធអ៊ីនធឺណែត។ ហេតុដូច្នេះហើយ ទើបនាំឱ្យខ្ញុំមានលទ្ធភាពសមល្មមអាចឱ្យខ្ញុំសរសេរកម្មវិធី និងធ្វើវេបសាយតូចៗបាន។ក្រៅតែពីការធ្វើការកម្មវិធី ខ្ញុំតែងតែឆ្លៀតសិក្សាបន្ថែមទៅលើភាសាខ្មែរ ព្រោះខ្ញុំស្រឡាញ់ដក់ជាប់ភាសាខ្មែរតាំងពីក្មេង គឺពេលដែលលោកពុកខ្ញុំ គាត់ទិញកូនវចនានុក្រមមកមើល។ ការនោះឱ្យជាហេតុដែលបណ្ដាលឱ្យខ្ញុំកាន់តែស្រឡាញ់ភាសាខ្មែរ ចង់ឃើញភាសាខ្មែរលើប្រព័ន្ធបច្ចេកវិទ្យា។ ខ្ញុំក៏បានចូលរួមក្នុងការបកប្រែភាសាខ្មែរលើអ៊ីនធឺណែតផងដែរដូចកម្មវិធី Black Mart, Facebook, GeoGebra ជាដើម។
លំបាកម្នាក់ ដើម្បីស្រួលមនុស្សច្រើននាក់។